ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត
ជំងឺផ្លូវចិត្តមិនអាចវិនិច្ឆ័យបានត្រឹមតែសំបកក្រៅទេ ហើយគ្រប់គ្នាចេះតែគិតថាឱ្យតែបញ្ឈប់ការតានតឹងនិងស្មុគស្មាញច្រើន នោះពួកគេអាចគេចផុតពីជំងឺផ្លូវចិត្តហើយ។ ធាតុពិត ជំងឺផ្លូវចិត្តនៅតែមានភាគរយអាចកើតឡើងបានដដែល ប្រសិនបើអ្នកតែងតែអនុវត្តទម្លាប់ទាំងប៉ុន្មានខាងក្រោមនេះ៖ ១. ដើរដូចខ្ជិលៗ៖ ការដែលអ្នកមានឥរិយាបថបែបនេះ បញ្ជាក់ថាអ្នកកំពុងស្ថិតក្នុងភាពតានតឹងហើយ ដូច្នេះបើមិនព្យាយាមពត់ខ្លួនឯងឱ្យមានដំណើរស្វាហាប់ឡើងវិញទេ វានឹងកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញថែមទៀត។ ២. មិនហាត់ប្រាណ៖ គ្មាននរណាម្នាក់រស់នៅក្នុងភាពរីករាយរហូតទេច្បាស់ជាមានបញ្ហាត្រូវដោះស្រាយជាប្រចាំហើយ ទន្ទឹមនឹងនេះមានតែការបញ្ចេញកម្លាំងហាត់ប្រាណទេទើបអាចកាត់បន្ថយ ភាពតានតឹងរបស់អ្នកបាន។ ៣. ទម្លាប់ពន្យារពេល៖ វាជាហេតុផលដែលធ្វើឱ្យអ្នកខ្ជិលច្រអូស ហើយទម្លាប់នៃការខ្ជិលនេះក៏អាចធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្តដែរ។ ៤. ម៉ត់ចត់ពេក៖ នៅពេលដែលអ្នកព្យាយាមម៉ត់ចត...